ព្រះត្រៃបិដក ភាគ ១០៦

ក្នុង​បច្ច័យ​ទាំងអស់ ក្នុង​សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី មានតែ​វារៈ១។
 [៦៤១] អប្បមាណ​ធម៌​ជា​អរណៈ អាស្រ័យ​នូវ​អប្បមាណ​ធម៌ ជា​អរណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៦៤២] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។
ក្នុង​បច្ច័យ​ទាំងអស់ ក្នុង​សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី មានតែ​វារៈ១។

ចប់ សរណ​ទុក​បរិត្ត​ត្តិ​កៈ។


សរណ​ទុ​កបរិត្តា​រម្ម​ណត្តិ​កៈ


 [៦៤៣] បរិត្តា​រម្ម​ណធម៌ (ធម៌​មាន​អារម្មណ៍​តូចឆ្មារ) ជាស​រណៈ អាស្រ័យ​នូវ​បរិត្តា​រម្ម​ណធម៌ ជាស​រណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៦៤៤] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ២។
ក្នុង​បច្ច័យ​ទាំងអស់ ក្នុង​សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី សឹង​មាន​សេចក្តី​ពិស្តារ។
 [៦៤៥] មហ​គ្គ​តា​រម្ម​ណធម៌ ជាស​រណៈ អាស្រ័យ​នូវ​មហ​គ្គ​តា​រម្ម​ណធម៌ ជាស​រណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១៦៦ | បន្ទាប់
ID: 637831846160222851
ទៅកាន់ទំព័រ៖