[៦៤៦] ក្នុងហេតុប្បច្ច័យ មានវារៈ២ ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ក្នុងអវិគតប្បច្ច័យ មានវារៈ២។
សហជាតវារៈក្តី បញ្ហាវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។
[៦៤៧] អប្បមាណារម្មណធម៌ ជាអរណៈ អាស្រ័យនូវអប្បមាណារម្មណធម៌ ជាអរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៦៤៨] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។
ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ហាវារៈក្តី មានតែវារៈ១។
ចប់ សរណទុកបរិត្តារម្មណត្តិកៈ។
សរណទុកហីនត្តិកៈ
[៦៤៩] ហីនធម៌ (ធម៌ដ៏ថោកទាប) ជាសរណៈ អាស្រ័យនូវហីនធម៌ជាសរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៦៥០] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។
ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ហាវារៈក្តី មានតែវារៈ១។
[៦៥១] មជ្ឈិមធម៌ (ធម៌ជាកណ្តាល) ជាអរណៈ អាស្រ័យនូវមជ្ឈិមធម៌ជាអរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។