ព្រះត្រៃបិដក ភាគ ១០៦
[៦៥២] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។
ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ហាវារៈក្តី មានតែវារៈ១។
[៦៥៣] បណីតធម៌ (ធម៌ដ៏ឧត្តម) ជាអរណៈ អាស្រ័យនូវបណីតធម៌ជាអរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៦៥៤] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។
ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ហាវារៈក្តី មានតែវារៈ១។
ចប់ សរណទុកហីនត្តិកៈ។
សរណទុកមិច្ឆត្តត្តិកៈ
[៦៥៥] មិច្ឆត្តនិយតធម៌ (ធម៌មានសភាពខុស និងទៀង) ជាសរណៈ អាស្រ័យនូវមិច្ឆត្តនិយតធម៌ ជាសរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៦៥៦] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។
ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ហាវារៈក្តី មានតែវារៈ១។
[៦៥៧] សម្មត្តនិយតធម៌ (ធម៌មានសភាពត្រូវ និងទៀង) ជាអរណៈ អាស្រ័យនូវសម្មត្តនិយតធម៌ ជាអរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
ID: 637831847029660444
ទៅកាន់ទំព័រ៖