[៦៥៨] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។
ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ហាវារៈក្តី មានតែវារៈ១។
[៦៥៩] អនិយតធម៌ (ធម៌មានសភាពមិនទៀង) ជាសរណៈ អាស្រ័យនូវអនិយតធម៌ជាសរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
[៦៦០] ក្នុងហេតុប្បច្ច័យ មានវារៈ៥ ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ក្នុងអវិគតប្បច្ច័យ មានវារៈ៥។
ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ហាវារៈក្តី សឹងមានសេចក្តីពិស្តារ។
ចប់ សរណទុកមិច្ឆត្តត្តិកៈ។
សរណទុកមគ្គារម្មណត្តិកៈ
[៦៦១] មគ្គារម្មណធម៌ ជាអរណៈ អាស្រ័យនូវមគ្គារម្មណធម៌ ជាអរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៦៦២] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។
ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ហាវារៈក្តី មានតែវារៈ១។
[៦៦៣] មគ្គហេតុកធម៌ ជាអរណៈ អាស្រ័យនូវមគ្គហេតុកធម៌ ជាអរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។