ព្រះត្រៃបិដក ភាគ ១០៦
ព្រោះហេតុប្បច្ច័យ អកុសលធម៌ជាគន្ថៈក្តី អកុសលធម៌មិនមែនជាគន្ថៈក្តី អាស្រ័យនូវអកុសលធម៌ជាគន្ថៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ អកុសលធម៌មិនមែនជាគន្ថៈ អាស្រ័យនូវអកុសលធម៌មិនមែនជាគន្ថៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៧២] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
[៧៣] ក្នុងនហេតុប្បច្ច័យ មានវារៈ១ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៩ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ៩ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៩។
សហជាតវារៈក្តី។បេ។ សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។
បញ្ហាវារៈ
[៧៤] អកុសលធម៌ជាគន្ថៈ ជាបច្ច័យនៃអកុសលធម៌ជាគន្ថៈ ដោយហេតុប្បច្ច័យ។
[៧៥] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
[៧៦] ក្នុងនហេតុប្បច្ច័យ មានវារៈ៩ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៩។
ID: 637831547030837519
ទៅកាន់ទំព័រ៖