ព្រះត្រៃបិដក ភាគ ១០៦
[៦៦៤] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។
ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ហាវារៈក្តី មានតែវារៈ១។
[៦៦៥] មគ្គាធិបតិធម៌ (ធម៌ដែលមានមគ្គជាអធិបតិ) ជាអរណៈ អាស្រ័យនូវមគ្គាធិបតិធម៌ជាអរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៦៦៦] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។
ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ហាវារៈក្តី មានតែវារៈ១។
ចប់ សរណទុកមគ្គារម្មណត្តិកៈ។
សរណទុកឧប្បន្នត្តិកៈ
[៦៦៧] ឧប្បន្នធម៌ជាសរណៈ ជាបច្ច័យនៃឧប្បន្នធម៌ជាសរណៈ ដោយហេតុប្បច្ច័យ ឧប្បន្នធម៌ជាសរណៈ ជាបច្ច័យនៃឧប្បន្នធម៌ជាអរណៈ ដោយហេតុប្បច្ច័យ ឧប្បន្នធម៌ជាសរណៈ ជាបច្ច័យនៃឧប្បន្នធម៌ជាសរណៈផង នៃឧប្បន្នធម៌ ជាអរណៈផង ដោយហេតុប្បច្ច័យ។ ឧប្បន្នធម៌ជាអរណៈ ជាបច្ច័យនៃឧប្បន្នធម៌ជាអរណៈ ដោយហេតុប្បច្ច័យ។
ID: 637831847832368990
ទៅកាន់ទំព័រ៖