ព្រះត្រៃបិដក ភាគ ១០៦
អតីតារម្មណធម៌ ជាអរណៈ អាស្រ័យនូវអតីតារម្មណធម៌ជាអរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៦៧៣] ក្នុងហេតុប្បច្ច័យ មានវារៈ២ ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ក្នុងអវិគតប្បច្ច័យ មានវារៈ២។
ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ហាវារៈក្តី សឹងមានសេចក្តីពិស្តារ។
[៦៧៤] អនាគតារម្មណធម៌ ជាសរណៈ អាស្រ័យនូវអនាគតារម្មណធម៌ ជាសរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ អនាគតារម្មណធម៌ ជាអរណៈ អាស្រ័យនូវអនាគតារម្មណធម៌ ជាអរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៦៧៥] ក្នុងហេតុប្បច្ច័យ មានវារៈ២ ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ក្នុងអវិគតប្បច្ច័យ មានវារៈ២។
ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ហាវារៈក្តី សឹងមានសេចក្តីពិស្តារ។
[៦៧៦] បច្ចុប្បន្នារម្មណធម៌ ជាសរណៈ អាស្រ័យនូវបច្ចុប្បន្នារម្មណធម៌ ជាសរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ បច្ចុប្បន្នារម្មណធម៌ ជាអរណៈ អាស្រ័យនូវបច្ចុប្បន្នារម្មណធម៌ ជាអរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
ID: 637831848734401651
ទៅកាន់ទំព័រ៖