ព្រះត្រៃបិដក ភាគ ១០៦

 [៦៨៥] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ២។
ក្នុង​បច្ច័យ​ទាំងអស់ ក្នុង​សហជាត​វារៈ​ក្តី ក្នុង​បញ្ហា​វារៈ​ក្តី សឹង​មាន​សេចក្តី​ពិស្តារ។

ចប់ សរណ​ទុក​អជ្ឈ​ត្តា​រម្ម​ណត្តិ​កៈ។


សរណ​ទុ​កស​និទស្សន​ត្តិ​កៈ


 [៦៨៦] អនិទស្សន​សប្បដិ​ឃធម៌ ជា​អរណៈ អាស្រ័យ​នូវ​អនិទស្សន​សប្បដិ​ឃធម៌ ជា​អរណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៦៨៧] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។
ក្នុង​បច្ច័យ​ទាំងអស់ ក្នុង​សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី មានតែ​វារៈ១។
 [៦៨៨] អនិទស្សន​អប្បដិឃ​ធម៌​ជាស​រណៈ អាស្រ័យ​នូវ​អនិទស្សន​អប្បដិឃ​ធម៌​ជាស​រណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ អនិទស្សន​អប្បដិឃ​ធម៌​ជា​អរណៈ អាស្រ័យ​នូវ​អនិទស្សន​អប្បដិឃ​ធម៌ ជា​អរណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ អនិទស្សន​អប្បដិឃ​ធម៌​ជា​អរណៈ អាស្រ័យ​នូវ​អនិទស្សន​អប្បដិឃ​ធម៌​ជាស​រណៈ​ផង នូវ​អនិទស្សន​អប្បដិឃ​ធម៌​ជា​អរណៈ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១៧៥ | បន្ទាប់
ID: 637831849896851951
ទៅកាន់ទំព័រ៖