[៦៨៩] ក្នុងហេតុប្បច្ច័យ មានវារៈ៥ ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ក្នុងអវិគតប្បច្ច័យ មានវារៈ៥។
សហជាតវារៈក្តី សម្បយុត្តវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។
[៦៩០] អនិទស្សនអប្បដិឃធម៌ ជាសរណៈ ជាបច្ច័យនៃអនិទស្សនអប្បដិឃធម៌ ជាសរណៈ ដោយហេតុប្បច្ច័យ មានវារៈ៣។ អនិទស្សនអប្បដិឃធម៌ ជាអរណៈ ជាបច្ច័យនៃអនិទស្សនអប្បដិឃធម៌ ជាអរណៈ ដោយហេតុប្បច្ច័យ។
[៦៩១] ក្នុងហេតុប្បច្ច័យ មានវារៈ៤ ក្នុងអារម្មណប្បច្ច័យ មានវារៈ៤ ក្នុងអវិគតប្បច្ច័យ មានវារៈ៧។
[៦៩២] ក្នុងនហេតុប្បច្ច័យ មានវារៈ៧ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៧។
[៦៩៣] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៤ ព្រោះហេតុប្បច្ច័យ។
[៦៩៤] ក្នុងអារម្មណប្បច្ច័យ មានវារៈ៤ ព្រោះនហេតុប្បច្ច័យ។
អនុលោមក្តី បច្ចនីយៈក្តី អនុលោមប្បច្ចនីយៈក្តី បច្ចនីយានុលោមក្តី នៃបញ្ហាវារៈក្នុងកុសលត្តិកៈ ដែលយើងបានរាប់ហើយ យ៉ាងណា បណ្ឌិតគប្បីរាប់យ៉ាងនោះចុះ។
ចប់ សរណទុកសនិទស្សនត្តិកៈ។
ចប់ បិដ្ឋិទុកត្តិកៈ។
ចប់ អនុលោមទុកត្តិកប្បដ្ឋាន។