ព្រះត្រៃបិដក ភាគ ១០៦
[៦៩៨] ហេតុធម៌ជាកុសល អាស្រ័យនូវហេតុធម៌ជាកុសល ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ។ ហេតុធម៌ជាអកុសល អាស្រ័យនូវហេតុធម៌ជាអកុសល ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ។ ហេតុធម៌ជាអព្យាក្រឹត អាស្រ័យនូវហេតុធម៌ ជាអព្យាក្រឹត ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ។
[៦៩៩] ក្នុងនអធិបតិប្បច្ច័យ មានវារៈ៣ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៣ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៣ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៣។
[៧០០] ក្នុងនអធិបតិប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ។
[៧០១] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ព្រោះនអធិបតិប្បច្ច័យ។
ក្នុងសហជាតវារៈក្តី បច្ចយវារៈក្តី និស្សយវារៈក្តី សំសដ្ឋវារៈក្តី សម្បយុត្តវារៈក្តី សុទ្ធតែមានវារៈ៣ គ្រប់បទទាំងអស់។
[៧០២] ហេតុធម៌ជាកុសល ជាបច្ច័យនៃហេតុធម៌ជាកុសល ដោយហេតុប្បច្ច័យ។ ហេតុធម៌ជាអកុសល ជាបច្ច័យនៃហេតុធម៌ជាអកុសល ដោយហេតុប្បច្ច័យ។ ហេតុធម៌ជាអព្យាក្រឹត ជាបច្ច័យនៃហេតុធម៌ជាអព្យាក្រឹត ដោយហេតុប្បច្ច័យ។
ID: 637831850992993546
ទៅកាន់ទំព័រ៖