ព្រះត្រៃបិដក ភាគ ១០៦
[៧០៣] ហេតុធម៌ជាកុសល ជាបច្ច័យនៃហេតុធម៌ជាកុសល ដោយអារម្មណប្បច្ច័យ ហេតុធម៌ជាកុសល ជាបច្ច័យនៃហេតុធម៌ជាអកុសល ដោយអារម្មណប្បច្ច័យ ហេតុធម៌ជាកុសល ជាបច្ច័យនៃហេតុធម៌ជាអព្យាក្រឹត ដោយអារម្មណប្បច្ច័យ។ ហេតុធម៌ជាអកុសល ជាបច្ច័យនៃហេតុធម៌ជាអកុសល ដោយអារម្មណប្បច្ច័យ មានវារៈ៣។ ហេតុធម៌ជាអព្យាក្រឹត ជាបច្ច័យនៃហេតុធម៌ ជាអព្យាក្រឹត ដោយអារម្មណប្បច្ច័យ មានវារៈ៣។
[៧០៤] ហេតុធម៌ជាកុសល ជាបច្ច័យនៃហេតុធម៌ជាកុសល ដោយអធិបតិប្បច្ច័យ ហេតុធម៌ជាកុសល ជាបច្ច័យនៃហេតុធម៌ជាអកុសល ដោយអធិបតិប្បច្ច័យ ហេតុធម៌ជាកុសល ជាបច្ច័យនៃហេតុធម៌ជាអព្យាក្រឹត ដោយអធិបតិប្បច្ច័យ មានវារៈ៣។ ហេតុធម៌ជាអកុសល ជាបច្ច័យនៃហេតុធម៌ជាអកុសល ដោយអធិបតិប្បច្ច័យ។
ID: 637831851211682127
ទៅកាន់ទំព័រ៖