[៧៧] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៩ ព្រោះហេតុប្បច្ច័យ។
[៧៨] ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ព្រោះនហេតុប្បច្ច័យ។
អនុលោមក្តី បច្ចនីយៈក្តី អនុលោមប្បច្ចនីយៈក្តី បច្ចនីយានុលោមក្តី នៃបញ្ហាវារៈក្នុងកុសលត្តិកៈ ដែលលោករាប់ហើយ យ៉ាងណា (បទនេះ) បណ្ឌិតគប្បីរាប់យ៉ាងនោះដែរ។
បដិច្ចវារៈ
[៧៩] អព្យាកតធម៌មិនមែនជាគន្ថៈ អាស្រ័យនូវអព្យាកតធម៌មិនមែនជាគន្ថៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៨០] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។
ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី ក្នុងបញ្ហាវារៈក្តី មានវារៈតែ១។
ចប់ គន្ថទុកកុសលត្តិកៈ។
គន្ថនិយទុកកុសលត្តិកៈ
បដិច្ចវារៈ
[៨១] កុសលធម៌ជាប្រយោជន៍ដល់គន្ថៈ អាស្រ័យនូវកុសលធម៌ជាប្រយោជន៍ដល់គន្ថៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ កុសលធម៌មិនមែនជាប្រយោជន៍ដល់គន្ថៈ អាស្រ័យនូវកុសលធម៌មិនមែនជាប្រយោជន៍ដល់គន្ថៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៨២] ក្នុងហេតុប្បច្ច័យ មានវារៈ២ ក្នុងអារម្មណប្បច្ច័យ មានវារៈ២។