ព្រះត្រៃបិដក ភាគ ១០៦
[៧០៩] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៧ ក្នុងអនន្តរប្បច្ច័យ មានវារៈ៥ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៥ ក្នុងសហជាតប្បច្ច័យ មានវារៈ៣ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៣ ក្នុងនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងអាសេវនប្បច្ច័យ មានវារៈ៣ ក្នុងវិបាកប្បច្ច័យ មានវារៈ១ ក្នុងឥន្រ្ទិយប្បច្ច័យ មានវារៈ២ ក្នុងមគ្គប្បច្ច័យ មានវារៈ២ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងអត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនត្ថិប្បច្ច័យ មានវារៈ៥ ក្នុងវិគតប្បច្ច័យ មានវារៈ៥ ក្នុងអវិគតប្បច្ច័យ មានវារៈ៣។
[៧១០] ហេតុធម៌ជាកុសល ជាបច្ច័យនៃហេតុធម៌ជាកុសល ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ហេតុធម៌ជាកុសល ជាបច្ច័យនៃហេតុធម៌ជាអកុសល ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ហេតុធម៌ជាកុសល ជាបច្ច័យនៃហេតុធម៌ជាអព្យាក្រឹត ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។ ហេតុធម៌ជាអកុសល ជាបច្ច័យនៃហេតុធម៌ជាអកុសល ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ហេតុធម៌ជាអកុសល ជាបច្ច័យនៃហេតុធម៌ជាកុសល ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ
ID: 637831851948632542
ទៅកាន់ទំព័រ៖