ព្រះត្រៃបិដក ភាគ ១០៦

ហេតុ​ធម៌​ជាអកុសល ជា​បច្ច័យ​នៃ​ហេតុ​ធម៌​ជា​អព្យាក្រឹត ដោយ​អារម្មណ​ប្ប​ច្ច័​យ ជា​បច្ច័យ ឧបនិស្សយ​ប្ប​ច្ច័​យ។ ហេតុ​ធម៌​ជា​អព្យាក្រឹត ជា​បច្ច័យ​នៃ​ហេតុ​ធម៌​ជា​អព្យាក្រឹត ដោយ​អារម្មណ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​សហជាត​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [៧១១] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩។
 [៧១២] ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៧១៣] ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ព្រោះ​នហេតុ​ប្ប​ច្ច័​យ។
អនុលោម​ក្តី បច្ច​នីយៈ​ក្តី អនុលោម​ប្ប​ច្ច​នីយៈ​ក្តី បច្ច​នី​យានុ​លោម​ក្តី នៃ​បញ្ហា​វារៈ​ក្នុង​កុសល​ត្តិ​កៈ ដែល​យើង​រាប់​ហើយ យ៉ាងណា បណ្ឌិត​គប្បី​រាប់​យ៉ាងនោះ​ចុះ។
 [៧១៤] នហេតុ​ធម៌​ជាកុសល អា​ស្រ័យ​នូវ​នហេតុ​ធម៌​ជាកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ នហេតុ​ធម៌​ជា​អព្យាក្រឹត អា​ស្រ័យ​នូវ​នហេតុ​ធម៌​ជាកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ នហេតុ​ធម៌​ជាកុសល​ក្តី នហេតុ​ធម៌​ជា​អព្យាក្រឹត​ក្តី អា​ស្រ័យ​នូវ​នហេតុ​ធម៌​ជាកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ នហេតុ​ធម៌​ជាអកុសល អា​ស្រ័យ​នូវ​នហេតុ​ធម៌​ជាអកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ នហេតុ​ធម៌​ជា​អព្យាក្រឹត អា​ស្រ័យ​នូវ​នហេតុ​ធម៌​ជាអកុសល
ថយ | ទំព័រទី ១៨៣ | បន្ទាប់
ID: 637831852245271379
ទៅកាន់ទំព័រ៖