ព្រះត្រៃបិដក ភាគ ១០៦
ទើបកើតឡើង ព្រោះហេតុប្បច្ច័យ នហេតុធម៌ជាអកុសលក្តី នហេតុធម៌ជាអព្យាក្រឹតក្តី អាស្រ័យនូវនហេតុធម៌ជាអកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ នហេតុធម៌ជាអព្យាក្រឹត អាស្រ័យនូវនហេតុធម៌ជាអព្យាក្រឹត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ នហេតុធម៌ជាអព្យាក្រឹត អាស្រ័យនូវនហេតុធម៌ជាកុសលផង នូវនហេតុធម៌ជាអព្យាក្រឹតផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ នហេតុធម៌ជាអព្យាក្រឹត អាស្រ័យនូវនហេតុធម៌ជាអកុសលផង នូវនហេតុធម៌ជាអព្យាក្រឹតផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៧១៥] នហេតុធម៌ជាកុសល អាស្រ័យនូវនហេតុធម៌ជាកុសល ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ។ នហេតុធម៌ជាអកុសល អាស្រ័យនូវនហេតុធម៌ជាអកុសល ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ។ នហេតុធម៌ជាអព្យាក្រឹត អាស្រ័យនូវនហេតុធម៌ជាអព្យាក្រឹត ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ។
[៧១៦] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងអនន្តរប្បច្ច័យ មានវារៈ៣ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៣ ក្នុងសហជាតប្បច្ច័យ មានវារៈ៩ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៣ ក្នុងនិស្សយប្បច្ច័យ មានវារៈ៩
ID: 637831852509538994
ទៅកាន់ទំព័រ៖