ព្រះត្រៃបិដក ភាគ ១០៦

ក្នុង​ឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​បុរេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​បច្ឆា​ជាត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អា​សេវន​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​កម្ម​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​វិបាក​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អាហារ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​ឥន្រ្ទិយ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​ឈាន​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​មគ្គ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​សម្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​វិប្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​វិ​គត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
 [៧១៧] នហេតុ​ធម៌​ជា​អព្យាក្រឹត អា​ស្រ័យ​នូវ​នហេតុ​ធម៌​ជា​អព្យាក្រឹត ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ។
 [៧១៨] នហេតុ​ធម៌​ជា​អព្យាក្រឹត អា​ស្រ័យ​នូវ​នហេតុ​ធម៌​ជាកុសល ទើប​កើតឡើង ព្រោះ​នអារម្មណ​ប្ប​ច្ច័​យ។ នហេតុ​ធម៌​ជា​អព្យាក្រឹត អា​ស្រ័យ​នូវ​នហេតុ​ធម៌​ជាអកុសល ទើប​កើតឡើង ព្រោះ​នអារម្មណ​ប្ប​ច្ច័​យ។ នហេតុ​ធម៌​ជា​អព្យាក្រឹត អា​ស្រ័យ​នូវ​នហេតុ​ធម៌​ជា​អព្យាក្រឹត ទើប​កើតឡើង ព្រោះ​នអារម្មណ​ប្ប​ច្ច័​យ។ នហេតុ​ធម៌​ជា​អព្យាក្រឹត អា​ស្រ័យ​នូវ​នហេតុ​ធម៌​ជាកុសល​ផង នូវ​នហេតុ​ធម៌​ជា​អព្យាក្រឹត​ផង ទើប​កើតឡើង ព្រោះ​នអារម្មណ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១៨៥ | បន្ទាប់
ID: 637831852736815780
ទៅកាន់ទំព័រ៖