ព្រះត្រៃបិដក ភាគ ១០៦
នហេតុធម៌ជាអព្យាក្រឹត អាស្រ័យនូវនហេតុធម៌ជាអកុសលផង នូវនហេតុធម៌ជាអព្យាក្រឹតផង ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ។
[៧១៩] ក្នុងនហេតុប្បច្ច័យ មានវារៈ១ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៥ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៥ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៥ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ៥ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៥ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៧ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ៩ ក្នុងនអាហារប្បច្ច័យ មានវារៈ១ ក្នុងនឥន្រ្ទិយប្បច្ច័យ មានវារៈ១ ក្នុងនឈានប្បច្ច័យ មានវារៈ១ ក្នុងនមគ្គប្បច្ច័យ មានវារៈ១ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៥ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៥ ក្នុងនោវិគតប្បច្ច័យ មានវារៈ៥។
[៧២០] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៥ ព្រោះហេតុប្បច្ច័យ។
[៧២១] ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ព្រោះនហេតុប្បច្ច័យ។
សហជាតវារៈក្តី បច្ចយវារៈក្តី និស្សយវារៈក្តី សំសដ្ឋវារៈក្តី សម្បយុត្តវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារ ដូចបដិច្ចវារៈដែរ។
[៧២២] នហេតុធម៌ជាកុសល ជាបច្ច័យនៃនហេតុធម៌ជាកុសល ដោយអារម្មណប្បច្ច័យ នហេតុធម៌ជាកុសល ជាបច្ច័យនៃនហេតុធម៌
ID: 637831853046628458
ទៅកាន់ទំព័រ៖