ព្រះត្រៃបិដក ភាគ ១០៦
(គន្ថនិយទុកកុសលត្តិកៈនេះ) ដូចគ្នានឹងលោកិយលោកុត្តរគមនៈដែរ សហជាតវារៈក្តី បញ្ហាវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។
បដិច្ចវារៈ
[៨៣] អកុសលធម៌ជាប្រយោជន៍ដល់គន្ថៈ អាស្រ័យនូវអកុសលធម៌ជាប្រយោជន៍ដល់គន្ថៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៨៤] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។
ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី ក្នុងបញ្ហាវារៈក្តី មានវារៈតែ១។
បដិច្ចវារៈ
[៨៥] អព្យាកតធម៌ជាប្រយោជន៍ដល់គន្ថៈ អាស្រ័យនូវអព្យាកតធម៌ជាប្រយោជន៍ដល់គន្ថៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ អព្យាកតធម៌មិនមែនជាប្រយោជន៍ដល់គន្ថៈ អាស្រ័យនូវអព្យាកតធម៌មិនមែនជាប្រយោជន៍ដល់គន្ថៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ អព្យាកតធម៌ជាប្រយោជន៍ដល់គន្ថៈ អាស្រ័យនូវអព្យាកតធម៌ជាប្រយោជន៍ដល់គន្ថៈផង នូវអព្យាកតធម៌មិនមែនជាប្រយោជន៍ដល់គន្ថៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
ID: 637831548011460030
ទៅកាន់ទំព័រ៖