ព្រះត្រៃបិដក ភាគ ១០៦

ក្នុង​ឥន្រ្ទិយ​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​ឈាន​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​មគ្គ​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​សម្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​វិប្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អត្ថិ​ប្ប​ច្ច័​យ មាន​វារៈ១៣ ក្នុង​នត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​វិ​គត​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១៣។
 [៧២៧] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ១៥ ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១៥។
 [៧២៨] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ព្រោះ​អារម្មណ​ប្ប​ច្ច័​យ។
 [៧២៩] ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ព្រោះ​នហេតុ​ប្ប​ច្ច័​យ។
បញ្ហា​វារៈ​ក្នុង​កុសល​ត្តិ​កៈ​យ៉ាងណា បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ យ៉ាងនោះ​ផង​ចុះ។

ចប់ កុសល​ត្តិ​កហេតុ​ទុ​កៈ។


វេទនា​ត្តិ​កហេតុ​ទុ​កៈ


 [៧៣០] ហេតុ​ធម៌​ប្រកបដោយ​សុខវេទនា អាស្រ័យ​នូវ​ហេតុ​ធម៌ ប្រកបដោយ​សុខវេទនា ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ហេតុ​ធម៌​ប្រកបដោយ​ទុក្ខវេទនា អាស្រ័យ​នូវ​ហេតុ​ធម៌ ប្រកបដោយ​ទុក្ខវេទនា ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ហេតុ​ធម៌​ប្រកបដោយ​អទុ​ក្ខម​សុខវេទនា អាស្រ័យ​នូវ​ហេតុ​ធម៌ ប្រកបដោយ​អទុ​ក្ខម​សុខវេទនា ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១៩០ | បន្ទាប់
ID: 637831854076655939
ទៅកាន់ទំព័រ៖