ព្រះត្រៃបិដក ភាគ ១០៦
[៧៣១] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងអធិបតិប្បច្ច័យ មានវារៈ៣ ក្នុងវិបាកប្បច្ច័យ មានវារៈ២ ក្នុងអវិគតប្បច្ច័យ មានវារៈ៣។
[៧៣២] ក្នុងនអធិបតិប្បច្ច័យ មានវារៈ៣ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ២ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៣ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ២។
[៧៣៣] ក្នុងនអធិបតិប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ។
[៧៣៤] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ព្រោះនអធិបតិប្បច្ច័យ។
សហជាតវារៈក្តី។បេ។ សម្បយុត្តវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។
[៧៣៥] ហេតុធម៌ប្រកបដោយសុខវេទនា ជាបច្ច័យនៃហេតុធម៌ប្រកបដោយសុខវេទនា ដោយហេតុប្បច្ច័យ។ ហេតុធម៌ប្រកបដោយទុក្ខវេទនា ជាបច្ច័យនៃហេតុធម៌ប្រកបដោយទុក្ខវេទនា ដោយហេតុប្បច្ច័យ។ ហេតុធម៌ ប្រកបដោយអទុក្ខមសុខវេទនា ជាបច្ច័យនៃហេតុធម៌ប្រកបដោយអទុក្ខមសុខវេទនា ដោយហេតុប្បច្ច័យ។
ID: 637831854374288416
ទៅកាន់ទំព័រ៖