ព្រះត្រៃបិដក ភាគ ១០៦
[៧៣៦] ហេតុធម៌ប្រកបដោយសុខវេទនា ជាបច្ច័យនៃហេតុធម៌ ប្រកបដោយសុខវេទនា ដោយអារម្មណប្បច្ច័យ មានវារៈ៣។ ហេតុធម៌ប្រកបដោយទុក្ខវេទនា ជាបច្ច័យនៃហេតុធម៌ប្រកបដោយទុក្ខវេទនា ដោយអារម្មណប្បច្ច័យ មានវារៈ៣។ ហេតុធម៌ប្រកបដោយអទុក្ខមសុខវេទនា ជាបច្ច័យនៃហេតុធម៌ ប្រកបដោយអទុក្ខមសុខវេទនា ដោយអារម្មណប្បច្ច័យ មានវារៈ៣។
[៧៣៧] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៤ ក្នុងអនន្តរប្បច្ច័យ មានវារៈ៦ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៦ ក្នុងសហជាតប្បច្ច័យ មានវារៈ៣ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៣ ក្នុងនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងអាសេវនប្បច្ច័យ មានវារៈ៣ ក្នុងវិបាកប្បច្ច័យ មានវារៈ២ ក្នុងឥន្រ្ទិយប្បច្ច័យ មានវារៈ២ ក្នុងមគ្គប្បច្ច័យ មានវារៈ២ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងអត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនត្ថិប្បច្ច័យ មានវារៈ៦ ក្នុងវិគតប្បច្ច័យ មានវារៈ៦ ក្នុងអវិគតប្បច្ច័យ មានវារៈ៣។
[៧៣៨] ក្នុងនហេតុប្បច្ច័យ មានវារៈ៩ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៩។
[៧៣៩] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ។
[៧៤០] ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ព្រោះនហេតុប្បច្ច័យ។
ID: 637831854701146284
ទៅកាន់ទំព័រ៖