ព្រះត្រៃបិដក ភាគ ១០៦

បញ្ហា​វារៈ​ក្នុង​កុសល​ត្តិ​កៈ​យ៉ាងណា បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​យ៉ាងនោះ​ចុះ។
 [៧៤១] នហេតុ​ធម៌​ប្រកបដោយ​សុខវេទនា អា​ស្រ័យ​នូវ​នហេតុ​ធម៌ ប្រកបដោយ​សុខវេទនា ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ នហេតុ​ធម៌​ប្រកបដោយ​ទុក្ខវេទនា អា​ស្រ័យ​នូវ​នហេតុ​ធម៌ ប្រកបដោយ​ទុក្ខវេទនា ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ នហេតុ​ធម៌​ប្រកបដោយ​អទុ​ក្ខម​សុខវេទនា អា​ស្រ័យ​នូវ​នហេតុ​ធម៌ ប្រកបដោយ​អទុ​ក្ខម​សុខវេទនា ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៧៤២] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៣។
 [៧៤៣] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នបុ​រេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​នប​ច្ឆា​ជាត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នអា​សេវន​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នក​ម្ម​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នវិ​បា​កប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ មាន​វារៈ២។
សហជាត​វារៈ​ក្តី សម្បយុត្ត​វារៈ​ក្តី បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ផង​ចុះ។
 [៧៤៤] នហេតុ​ធម៌​ប្រកបដោយ​សុខវេទនា ជា​បច្ច័យ​នៃ​នហេតុ​ធម៌ ប្រកបដោយ​សុខវេទនា ដោយ​អារម្មណ​ប្ប​ច្ច័​យ
ថយ | ទំព័រទី ១៩៣ | បន្ទាប់
ID: 637831855122301604
ទៅកាន់ទំព័រ៖