ព្រះត្រៃបិដក ភាគ ១០៦
ជាបច្ច័យនៃហេតុធម៌ជាវិបាក ដោយអារម្មណប្បច្ច័យ ហេតុធម៌ជាធម៌មានវិបាកជាប្រក្រតី ជាបច្ច័យនៃហេតុធម៌ ជាធម៌មិនមែនជាវិបាក និងមិនមែនជាធម៌មានវិបាកជាប្រក្រតី ដោយអារម្មណប្បច្ច័យ។ ហេតុធម៌ជាធម៌មិនមែនជាវិបាក និងមិនមែនជាធម៌មានវិបាកជាប្រក្រតី ជាបច្ច័យនៃហេតុធម៌ជាធម៌មិនមែនជាវិបាក និងមិនមែនជាធម៌មានវិបាកជាប្រក្រតី ដោយអារម្មណប្បច្ច័យ មានវារៈ៣។
[៧៥៧] ហេតុធម៌ជាវិបាក ជាបច្ច័យនៃហេតុធម៌ជាវិបាក ដោយអធិបតិប្បច្ច័យ ហេតុធម៌ជាវិបាក ជាបច្ច័យនៃហេតុធម៌ ជាធម៌មានវិបាកជាប្រក្រតី ដោយអធិបតិប្បច្ច័យ ហេតុធម៌ជាវិបាក ជាបច្ច័យនៃហេតុធម៌ ជាធម៌មិនមែនជាវិបាក និងមិនមែនជាធម៌មានវិបាកជាប្រក្រតី ដោយអធិបតិប្បច្ច័យ។ ហេតុធម៌ជាធម៌មានវិបាកជាប្រក្រតី ជាបច្ច័យនៃហេតុធម៌ ជាធម៌មានវិបាកជាប្រក្រតី ដោយអធិបតិប្បច្ច័យ មានវារៈ២។ ហេតុធម៌ ជាធម៌មិនមែនជាវិបាក និងមិនមែនជាធម៌មានវិបាកជាប្រក្រតី ជាបច្ច័យនៃហេតុធម៌ ជាធម៌មិនមែនជាវិបាក និងមិនមែនជាធម៌មានវិបាកជាប្រក្រតី ដោយអធិបតិប្បច្ច័យ។
[៧៥៨] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៦ ក្នុងអនន្តរប្បច្ច័យ មានវារៈ៥ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៥ ក្នុងសហជាតប្បច្ច័យ មានវារៈ៣ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៣ ក្នុងនិស្សយប្បច្ច័យ មានវារៈ៣
ID: 637831856859360548
ទៅកាន់ទំព័រ៖