ព្រះត្រៃបិដក ភាគ ១០៦
ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងអាសេវនប្បច្ច័យ មានវារៈ២ ក្នុងវិបាកប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ៣។
[៧៥៩] ក្នុងនហេតុប្បច្ច័យ មានវារៈ៩ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៩។
[៧៦០] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ។
[៧៦១] ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ព្រោះនហេតុប្បច្ច័យ។
បញ្ហាវារៈក្នុងកុសលត្តិកៈយ៉ាងណា បណ្ឌិតគប្បីឲ្យពិស្តារយ៉ាងនោះចុះ។
[៧៦២] នហេតុធម៌ជាវិបាក អាស្រ័យនូវនហេតុធម៌ជាវិបាក ទើបកើតឡើង ព្រោះហេតុប្បច្ច័យ នហេតុធម៌ជាធម៌មិនមែនជាវិបាក និងមិនមែនជាធម៌មានវិបាកជាប្រក្រតី អាស្រ័យនូវនហេតុធម៌ជាវិបាក ទើបកើតឡើង ព្រោះហេតុប្បច្ច័យ នហេតុធម៌ ជាវិបាកក្តី នហេតុធម៌ ជាធម៌មិនមែនជាវិបាក និងមិនមែនជាធម៌ មានវិបាកជាប្រក្រតីក្តី អាស្រ័យនូវនហេតុធម៌ជាវិបាក ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ នហេតុធម៌ ជាធម៌មានវិបាកជាប្រក្រតី អាស្រ័យនូវនហេតុធម៌ ជាធម៌មានវិបាកជាប្រក្រតី ទើបកើតឡើង ព្រោះហេតុប្បច្ច័យ នហេតុធម៌ ជាធម៌មិនមែនជាវិបាក និងមិនមែនជាធម៌ មានវិបាកជាប្រក្រតី អាស្រ័យនូវនហេតុធម៌ ជាធម៌មានវិបាកជាប្រក្រតី ទើបកើតឡើង ព្រោះហេតុប្បច្ច័យ
ID: 637831857170351056
ទៅកាន់ទំព័រ៖