ព្រះត្រៃបិដក ភាគ ១០៦

នហេតុ​ធម៌ ជា​ធម៌​មាន​វិបាក​ជាប្រក្រតី​ក្តី នហេតុ​ធម៌ ជា​ធម៌​មិនមែន​ជា​វិបាក និង​មិនមែន​ជា​ធម៌​មាន​វិបាក​ជាប្រក្រតី​ក្តី អា​ស្រ័យ​នូវ​នហេតុ​ធម៌ ជា​ធម៌​មាន​វិបាក​ជាប្រក្រតី ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ នហេតុ​ធម៌ ជា​ធម៌​មិនមែន​ជា​វិបាក និង​មិនមែន​ជា​ធម៌​មាន​វិបាក​ជាប្រក្រតី អា​ស្រ័យ​នូវ​នហេតុ​ធម៌ ជា​ធម៌​មិនមែន​ជា​វិបាក និង​មិនមែន​ជា​ធម៌​មាន​វិបាក​ជាប្រក្រតី ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ នហេតុ​ធម៌ ជា​ធម៌​មិនមែន​ជា​វិបាក និង​មិនមែន​ជា​ធម៌​មាន​វិបាក​ជាប្រក្រតី អា​ស្រ័យ​នូវ​នហេតុ​ធម៌ ជា​វិបាក​ផង នូវ​នហេតុ​ធម៌ ជា​ធម៌​មិនមែន​ជា​វិបាក និង​មិនមែន​ជា​ធម៌ មាន​វិបាក​ជាប្រក្រតី​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ នហេតុ​ធម៌ ជា​ធម៌​មិនមែន​ជា​វិបាក និង​មិនមែន​ជា​ធម៌​មាន​វិបាក​ជាប្រក្រតី អា​ស្រ័យ​នូវ​នហេតុ​ធម៌ ជា​ធម៌​មាន​វិបាក​ជាប្រក្រតី​ផង នូវ​នហេតុ​ធម៌ ជា​ធម៌​មិនមែន​ជា​វិបាក និង​មិនមែន​ជា​ធម៌​មាន​វិបាក​ជាប្រក្រតី​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៧៦៣] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១៣ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​សម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​សហជាត​ប្ប​ច្ច័​យ មាន​វារៈ១៣ ក្នុង​អញ្ញមញ្ញ​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​និស្សយ​ប្ប​ច្ច័​យ មាន​វារៈ១៣ ក្នុង​ឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​បុរេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ៣
ថយ | ទំព័រទី ២០១ | បន្ទាប់
ID: 637832024779051581
ទៅកាន់ទំព័រ៖