ព្រះត្រៃបិដក ភាគ ១០៦
ក្នុងអាសេវនប្បច្ច័យ មានវារៈ២ ក្នុងកម្មប្បច្ច័យ មានវារៈ១៣ ក្នុងវិបាកប្បច្ច័យ មានវារៈ៩ ក្នុងអាហារប្បច្ច័យ មានវារៈ១៣។បេ។ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៥ ក្នុងអវិគតប្បច្ច័យ មានវារៈ១៣។
[៧៦៤] នហេតុធម៌ជាវិបាក អាស្រ័យនូវនហេតុធម៌ជាវិបាក ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៩។
[៧៦៥] នហេតុធម៌ ជាធម៌មិនមែនជាវិបាក និងមិនមែនជាធម៌មានវិបាកជាប្រក្រតី អាស្រ័យនូវនហេតុធម៌ជាវិបាក ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ។
[៧៦៦] ក្នុងនហេតុប្បច្ច័យ មានវារៈ៩ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៥ ក្នុងនអធិបតិប្បច្ច័យ មានវារៈ១៣ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៥ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៥ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ៥ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៥ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ១២ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ១៣ ក្នុងនអាសេវនប្បច្ច័យ មានវារៈ១៣ ក្នុងនកម្មប្បច្ច័យ មានវារៈ២ ក្នុងនវិបាកប្បច្ច័យ មានវារៈ៥ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៣។
សហជាតវារៈក្តី សម្បយុត្តវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារ ប្រហែលគ្នានឹងបដិច្ចវារៈដែរ។
[៧៦៧] នហេតុធម៌ ជាវិបាក ជាបច្ច័យនៃនហេតុធម៌ជាវិបាក ដោយអារម្មណប្បច្ច័យ នហេតុធម៌ជាវិបាក ជាបច្ច័យនៃនហេតុធម៌ ជាធម៌មានវិបាកជាប្រក្រតី ដោយអារម្មណប្បច្ច័យ
ID: 637832025119544195
ទៅកាន់ទំព័រ៖