ព្រះត្រៃបិដក ភាគ ១០៦

នហេតុ​ធម៌ ជា​វិបាក ជា​បច្ច័យ​នៃ​នហេតុ​ធម៌ ជា​ធម៌​មិនមែន​ជា​វិបាក និង​មិនមែន​ជា​ធម៌​មាន​វិបាក​ជាប្រក្រតី ដោយ​អារម្មណ​ប្ប​ច្ច័​យ។ នហេតុ​ធម៌ ជា​ធម៌​មាន​វិបាក​ជាប្រក្រតី ជា​បច្ច័យ​នៃ​នហេតុ​ធម៌ ជា​ធម៌​មាន​វិបាក​ជាប្រក្រតី ដោយ​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣។ នហេតុ​ធម៌ ជា​ធម៌​មិនមែន​ជា​វិបាក និង​មិនមែន​ជា​ធម៌​មាន​វិបាក​ជាប្រក្រតី ជា​បច្ច័យ​នៃ​នហេតុ​ធម៌ ជា​ធម៌​មិនមែន​ជា​វិបាក និង​មិនមែន​ជា​ធម៌ មាន​វិបាក​ជាប្រក្រតី ដោយ​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [៧៦៨] នហេតុ​ធម៌​ជា​វិបាក ជា​បច្ច័យ​នៃ​នហេតុ​ធម៌​ជា​វិបាក ដោយ​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៤។ នហេតុ​ធម៌ ជា​ធម៌​មាន​វិបាក​ជាប្រក្រតី ជា​បច្ច័យ​នៃ​នហេតុ​ធម៌ ជា​ធម៌​មាន​វិបាក​ជាប្រក្រតី ដោយ​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៣។ នហេតុ​ធម៌ ជា​ធម៌​មិនមែន​ជា​វិបាក និង​មិនមែន​ជា​ធម៌​មាន​វិបាក​ជាប្រក្រតី ជា​បច្ច័យ​នៃ​នហេតុ​ធម៌ ជា​ធម៌​មិនមែន​ជា​វិបាក និង​មិនមែន​ជា​ធម៌ មាន​វិបាក​ជាប្រក្រតី ដោយ​អធិបតិ​ប្ប​ច្ច័​យ នហេតុ​ធម៌ ជា​ធម៌​មិនមែន​ជា​វិបាក និង​មិនមែន​ជា​ធម៌​មាន​វិបាក​ជាប្រក្រតី ជា​បច្ច័យ​នៃ​នហេតុ​ធម៌ ជា​វិបាក ដោយ​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [៧៦៩] នហេតុ​ធម៌​ជា​វិបាក ជា​បច្ច័យ​នៃ​នហេតុ​ធម៌​ជា​វិបាក ដោយ​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ២។ នហេតុ​ធម៌​ជា​ធម៌​មាន​វិបាក​ជាប្រក្រតី ជា​បច្ច័យ​នៃ​នហេតុ​ធម៌ ជា​ធម៌​មាន​វិបាក​ជាប្រក្រតី
ថយ | ទំព័រទី ២០៣ | បន្ទាប់
ID: 637832025432790906
ទៅកាន់ទំព័រ៖