ព្រះត្រៃបិដក ភាគ ១០៦
ដោយអនន្តរប្បច្ច័យ មានវារៈ២។ នហេតុធម៌ ជាធម៌មិនមែនជាវិបាក និងមិនមែនជាធម៌ មានវិបាកជាប្រក្រតី ជាបច្ច័យនៃនហេតុធម៌ ជាធម៌មិនមែនជាវិបាក និងមិនមែនជាធម៌មានវិបាកជាប្រក្រតី ដោយអនន្តរប្បច្ច័យ មានវារៈ៣។
[៧៧០] ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ១០ ក្នុងអនន្តរប្បច្ច័យ មានវារៈ៧ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៧ ក្នុងសហជាតប្បច្ច័យ មានវារៈ១១ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៧ ក្នុងនិស្សយប្បច្ច័យ មានវារៈ១៣ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងអាសេវនប្បច្ច័យ មានវារៈ២ ក្នុងកម្មប្បច្ច័យ មានវារៈ៩ ក្នុងវិបាកប្បច្ច័យ មានវារៈ៣ ក្នុងអាហារប្បច្ច័យ មានវារៈ៧ ក្នុងឥន្រ្ទិយប្បច្ច័យ មានវារៈ៩ ក្នុងឈានប្បច្ច័យ មានវារៈ៧ ក្នុងមគ្គប្បច្ច័យ មានវារៈ៧ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ៥ ក្នុងអត្ថិប្បច្ច័យ មានវារៈ១៣ ក្នុងអវិគតប្បច្ច័យ មានវារៈ១៣។
[៧៧១] ក្នុងនហេតុប្បច្ច័យ មានវារៈ១៦ ក្នុងនអារម្មណប្បច្ច័យ មានវារៈ១៦។
[៧៧២] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៩ ព្រោះហេតុប្បច្ច័យ។
[៧៧៣] ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ព្រោះនហេតុប្បច្ច័យ។
បញ្ហាវារៈក្នុងកុសលតិ្តកៈយ៉ាងណា បណ្ឌិតគប្បីឲ្យពិស្តារ យ៉ាងនោះផងចុះ។
ចប់ វិបាកត្តិកហេតុទុកៈ។
ID: 637832025795639563
ទៅកាន់ទំព័រ៖