ព្រះត្រៃបិដក ភាគ ១០៦
ដោយអធិបតិប្បច្ច័យ។ ហេតុធម៌ ជាធម៌ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យក ទាំងមិនជាប្រយោជន៍ដល់ឧបាទាន ជាបច្ច័យនៃហេតុធម៌ ជាធម៌ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើមមិនកាន់យក ទាំងមិនជាប្រយោជន៍ដល់ឧបាទាន ដោយអធិបតិប្បច្ច័យ ហេតុធម៌ ជាធម៌ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យក ទាំងមិនជាប្រយោជន៍ដល់ឧបាទាន ជាបច្ច័យនៃហេតុធម៌ ជាធម៌ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យក តែជាប្រយោជន៍ដល់ឧបាទាន ដោយអធិបតិប្បច្ច័យ។
[៧៨០] ហេតុធម៌ ជាធម៌ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើម កាន់យក ទាំងជាប្រយោជន៍ដល់ឧបាទាន ជាបច្ច័យនៃហេតុធម៌ ជាធម៌ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើម កាន់យក ទាំងជាប្រយោជន៍ដល់ឧបាទាន ដោយអនន្តរប្បច្ច័យ។ ហេតុធម៌ ជាធម៌ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យក តែជាប្រយោជន៍ដល់ឧបាទាន ជាបច្ច័យនៃហេតុធម៌ ជាធម៌ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យក តែជាប្រយោជន៍ដល់ឧបាទាន ដោយអនន្តរប្បច្ច័យ មានវារៈ៣។ ហេតុធម៌ ជាធម៌ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យក ទាំងមិនជាប្រយោជន៍ដល់ឧបាទាន ជាបច្ច័យនៃហេតុធម៌ ជាធម៌ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យក ទាំងមិនជាប្រយោជន៍ដល់ឧបាទាន ដោយអនន្តរប្បច្ច័យ
ID: 637832026863242816
ទៅកាន់ទំព័រ៖