ព្រះត្រៃបិដក ភាគ ១០៦
[៩១] ក្នុងនហេតុប្បច្ច័យ មានវារៈ១ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៦ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៦។បេ។ ក្នុងនកម្មប្បច្ច័យ មានវារៈ៤ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៦។បេ។
សហជាតវារៈក្តី សម្បយុត្តវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។
បញ្ហាវារៈ
[៩២] អកុសលធម៌ប្រកបដោយគន្ថៈ ជាបច្ច័យនៃអកុសលធម៌ប្រកបដោយគន្ថៈ ដោយហេតុប្បច្ច័យ។
[៩៣] ក្នុងហេតុប្បច្ច័យ មានវារៈ៦ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងអនន្តរប្បច្ច័យ មានវារៈ៩ ក្នុងសហជាតប្បច្ច័យ មានវារៈ៦ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងកម្មប្បច្ច័យ មានវារៈ៤ ក្នុងមគ្គប្បច្ច័យ មានវារៈ៤ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៦ ក្នុងអវិគតប្បច្ច័យ មានវារៈ៦។
បដិច្ចវារៈ
[៩៤] អព្យាកតធម៌ប្រាសចាកគន្ថៈ អាស្រ័យនូវអព្យាកតធម៌ប្រាសចាកគន្ថៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៩៥] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។
ID: 637831549000812218
ទៅកាន់ទំព័រ៖