ព្រះត្រៃបិដក ភាគ ១០៦
[៧៨៧] នហេតុធម៌ ជាធម៌ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើម កាន់យក ទាំងជាប្រយោជន៍ដល់ឧបាទាន អាស្រ័យនូវនហេតុធម៌ ជាធម៌ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើម កាន់យក ទាំងជាប្រយោជន៍ដល់ឧបាទាន ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ។ នហេតុធម៌ ជាធម៌ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យក តែជាប្រយោជន៍ដល់ឧបាទាន អាស្រ័យនូវនហេតុធម៌ ជាធម៌ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យក តែជាប្រយោជន៍ដល់ឧបាទាន ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ។ នហេតុធម៌ ជាធម៌មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យក ទាំងមិនជាប្រយោជន៍ដល់ឧបាទាន អាស្រ័យនូវនហេតុធម៌ ជាធម៌ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យក ទាំងមិនជាប្រយោជន៍ដល់ឧបាទាន ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ។
[៧៨៨] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងអធិបតិប្បច្ច័យ មានវារៈ៥ ក្នុងអនន្តរប្បច្ច័យ មានវារៈ៣ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៣ ក្នុងសហជាតប្បច្ច័យ មានវារៈ៩ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៣ ក្នុងនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៣ ក្នុងអាសេវនប្បច្ច័យ មានវារៈ២ ក្នុងកម្មប្បច្ច័យ មានវារៈ៩ ក្នុងវិបាកប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
ID: 637832028155999925
ទៅកាន់ទំព័រ៖