ព្រះត្រៃបិដក ភាគ ១០៦
[៧៨៩] នហេតុធម៌ ជាធម៌ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើម កាន់យក ទាំងជាប្រយោជន៍ដល់ឧបាទាន អាស្រ័យនូវនហេតុធម៌ ជាធម៌ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យក ទាំងជាប្រយោជន៍ដល់ឧបាទាន ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ។
[៧៩០] ក្នុងនហេតុប្បច្ច័យ មានវារៈ៥ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៦។
[៧៩១] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៦ ព្រោះហេតុប្បច្ច័យ។
[៧៩២] ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ព្រោះនហេតុប្បច្ច័យ។
ឯបញ្ហាវារៈក្នុងកុសលត្តិកៈ យ៉ាងណា បណ្ឌិតគប្បីឲ្យពិស្តារយ៉ាងនោះចុះ។
ចប់ ឧបាទិន្នត្តិកហេតុទុកៈ។
សង្កិលិដ្ឋត្តិកហេតុទុកៈ
[៧៩៣] ហេតុធម៌ ជាធម៌ដែលសៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មង អាស្រ័យនូវហេតុធម៌ ជាធម៌ដែលសៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ ហេតុធម៌ ជាធម៌ដែលមិនសៅហ្មង តែគួរដល់សេចក្តីសៅហ្មង អាស្រ័យនូវហេតុធម៌ ជាធម៌ដែលមិនសៅហ្មង និងគួរដល់សេចក្តីសៅហ្មង ទើបកើតឡើង
ID: 637832028526605374
ទៅកាន់ទំព័រ៖