ព្រះត្រៃបិដក ភាគ ១០៦
ព្រោះហេតុប្បច្ច័យ។ ហេតុធម៌ ជាធម៌ដែលមិនសៅហ្មង ទាំងមិនគួរដល់សេចក្តីសៅហ្មង អាស្រ័យនូវហេតុធម៌ ជាធម៌ដែលមិនសៅហ្មង ទាំងមិនគួរដល់សេចក្តីសៅហ្មង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៧៩៤] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ៣។
[៧៩៥] ក្នុងនអធិបតិប្បច្ច័យ មានវារៈ៣ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៣ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៣ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៣។
សហជាតវារៈក្តី សម្បយុត្តវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។
[៧៩៦] ហេតុធម៌ ជាធម៌ដែលសៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មង ជាបច្ច័យនៃហេតុធម៌ ជាធម៌ដែលសៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មង ដោយហេតុប្បច្ច័យ។ ហេតុធម៌ ជាធម៌ដែលមិនសៅហ្មង តែគួរដល់សេចក្តីសៅហ្មង ជាបច្ច័យនៃហេតុធម៌ ជាធម៌ដែលមិនសៅហ្មង តែគួរដល់សេចក្តីសៅហ្មង ដោយហេតុប្បច្ច័យ។ ហេតុធម៌ ជាធម៌ដែលមិនសៅហ្មង ទាំងមិនគួរដល់សេចក្តីសៅហ្មង ជាបច្ច័យនៃហេតុធម៌ ជាធម៌ដែលមិនសៅហ្មង ទាំងមិនគួរដល់សេចក្តីសៅហ្មង ដោយហេតុប្បច្ច័យ។
ID: 637832028840120393
ទៅកាន់ទំព័រ៖