ព្រះត្រៃបិដក ភាគ ១០៦

 [៧៩៩] ហេតុ​ធម៌ ជា​ធម៌​ដែល​សៅហ្មង ទាំង​គួរ​ដល់​សេចក្តី​សៅហ្មង ជា​បច្ច័យ​នៃ​ហេតុ​ធម៌ ជា​ធម៌​ដែល​សៅហ្មង ទាំង​គួរ​ដល់​សេចក្តី​សៅហ្មង ដោយ​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៦។
 [៨០០] ហេតុ​ធម៌ ជា​ធម៌​ដែល​សៅហ្មង ទាំង​គួរ​ដល់​សេចក្តី​សៅហ្មង ជា​បច្ច័យ​នៃ​ហេតុ​ធម៌ ជា​ធម៌​ដែល​សៅហ្មង ទាំង​គួរ​ដល់​សេចក្តី​សៅហ្មង ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ ហេតុ​ធម៌ ជា​ធម៌​ដែល​សៅហ្មង ទាំង​គួរ​ដល់​សេចក្តី​សៅហ្មង ជា​បច្ច័យ​នៃ​ហេតុ​ធម៌ ជា​ធម៌​ដែល​មិន​សៅហ្មង តែ​គួរ​ដល់​សេចក្តី​សៅហ្មង ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។ ហេតុ​ធម៌ ជា​ធម៌​ដែល​សៅហ្មង ទាំង​គួរ​ដល់​សេចក្តី​សៅហ្មង ជា​បច្ច័យ​នៃ​ហេតុ​ធម៌ ជា​ធម៌​ដែល​មិន​សៅហ្មង ទាំង​មិន​គួរ​ដល់​សេចក្តី​សៅហ្មង ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។ ហេតុ​ធម៌ ជា​ធម៌​ដែល​មិន​សៅហ្មង តែ​គួរ​ដល់​សេចក្តី​សៅហ្មង ជា​បច្ច័យ​នៃ​ហេតុ​ធម៌ ជា​ធម៌​ដែល​មិន​សៅហ្មង តែ​គួរ​ដល់​សេចក្តី​សៅហ្មង ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៣។ ហេតុ​ធម៌ ជា​ធម៌​ដែល​មិន​សៅហ្មង ទាំង​មិន​គួរ​ដល់​សេចក្តី​សៅហ្មង ជា​បច្ច័យ​នៃ​ហេតុ​ធម៌ ជា​ធម៌​ដែល​មិន​សៅហ្មង ទាំង​មិន​គួរ​ដល់​សេចក្តី​សៅហ្មង ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ២។
 [៨០១] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​សម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​សហជាត​ប្ប​ច្ច័​យ មាន​វារៈ៣
ថយ | ទំព័រទី ២១៧ | បន្ទាប់
ID: 637832029321017424
ទៅកាន់ទំព័រ៖