ព្រះត្រៃបិដក ភាគ ១០៦

នហេតុ​ធម៌ ជា​ធម៌​ដែល​មិន​សៅហ្មង ទាំង​មិន​គួរ​ដល់​សេចក្តី​សៅហ្មង អា​ស្រ័យ​នូវ​នហេតុ​ធម៌ ជា​ធម៌​ដែល​មិន​សៅហ្មង ទាំង​មិន​គួរ​ដល់​សេចក្តី​សៅហ្មង ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ។
 [៨០៧] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​សម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​សហជាត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អញ្ញមញ្ញ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​និស្សយ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​ឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​បុរេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អា​សេវន​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​កម្ម​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​វិបាក​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អាហារ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
 [៨០៨] នហេតុ​ធម៌ ជា​ធម៌​ដែល​មិន​សៅហ្មង តែ​គួរ​ដល់​សេចក្តី​សៅហ្មង អា​ស្រ័យ​នូវ​នហេតុ​ធម៌ ជា​ធម៌​ដែល​មិន​សៅហ្មង តែ​គួរ​ដល់​សេចក្តី​សៅហ្មង ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ។
 [៨០៩] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​នោ​វិ​គត​ប្ប​ច្ច័​យ មាន​វារៈ៥។
សហជាត​វារៈ​ក្តី សម្បយុត្ត​វារៈ​ក្តី បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ចុះ។
ថយ | ទំព័រទី ២២០ | បន្ទាប់
ID: 637832030316906181
ទៅកាន់ទំព័រ៖