ព្រះត្រៃបិដក ភាគ ១០៦

 [៨១០] នហេតុ​ធម៌ ជា​ធម៌​ដែល​សៅហ្មង ទាំង​គួរ​ដល់​សេចក្តី​សៅហ្មង ជា​បច្ច័យ​នៃ​នហេតុ​ធម៌ ជា​ធម៌​ដែល​សៅហ្មង ទាំង​គួរ​ដល់​សេចក្តី​សៅហ្មង ដោយ​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ២។ នហេតុ​ធម៌ ជា​ធម៌​ដែល​មិន​សៅហ្មង តែ​គួរ​ដល់​សេចក្តី​សៅហ្មង ជា​បច្ច័យ​នៃ​នហេតុ​ធម៌ ជា​ធម៌​ដែល​មិន​សៅហ្មង តែ​គួរ​ដល់​សេចក្តី​សៅហ្មង ដោយ​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ២។ នហេតុ​ធម៌ ជា​ធម៌​ដែល​មិន​សៅហ្មង ទាំង​មិន​គួរ​ដល់​សេចក្តី​សៅហ្មង ជា​បច្ច័យ​នៃ​នហេតុ​ធម៌ ជា​ធម៌​ដែល​មិន​សៅហ្មង ទាំង​មិន​គួរ​ដល់​សេចក្តី​សៅហ្មង ដោយ​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ២។
 [៨១១] នហេតុ​ធម៌ ជា​ធម៌​ដែល​សៅហ្មង ទាំង​គួរ​ដល់​សេចក្តី​សៅហ្មង ជា​បច្ច័យ​នៃ​នហេតុ​ធម៌ ជា​ធម៌​ដែល​សៅហ្មង ទាំង​គួរ​ដល់​សេចក្តី​សៅហ្មង ដោយ​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៣។ នហេតុ​ធម៌ ជា​ធម៌​ដែល​មិន​សៅហ្មង តែ​គួរ​ដល់​សេចក្តី​សៅហ្មង ជា​បច្ច័យ​នៃ​នហេតុ​ធម៌ ជា​ធម៌​ដែល​មិន​សៅហ្មង តែ​គួរ​ដល់​សេចក្តី​សៅហ្មង ដោយ​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ២។ នហេតុ​ធម៌ ជា​ធម៌​ដែល​មិន​សៅហ្មង ទាំង​មិន​គួរ​ដល់​សេចក្តី​សៅហ្មង ជា​បច្ច័យ​នៃ​នហេតុ​ធម៌ ជា​ធម៌​ដែល​មិន​សៅហ្មង ទាំង​មិន​គួរ​ដល់​សេចក្តី​សៅហ្មង ដោយ​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [៨១២] ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៨
ថយ | ទំព័រទី ២២១ | បន្ទាប់
ID: 637832030676572916
ទៅកាន់ទំព័រ៖