ព្រះត្រៃបិដក ភាគ ១០៦
ក្នុងអនន្តរប្បច្ច័យ មានវារៈ៧ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៧ ក្នុងសហជាតប្បច្ច័យ មានវារៈ៩ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៣ ក្នុងនិស្សយប្បច្ច័យ មានវារៈ១៣ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៨ ក្នុងអាសេវនប្បច្ច័យ មានវារៈ៣ ក្នុងកម្មប្បច្ច័យ មានវារៈ៧ ក្នុងវិបាកប្បច្ច័យ មានវារៈ៤ ក្នុងអាហារប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ១៣។
[៨១៣] ក្នុងនហេតុប្បច្ច័យ មានវារៈ១៤ ក្នុងនអារម្មណប្បច្ច័យ មានវារៈ១៤។
[៨១៤] ក្នុងនហេតុប្បច្ច័យ មានវារៈ៦ ព្រោះអារម្មណប្បច្ច័យ។
[៨១៥] ក្នុងអារម្មណប្បច្ច័យ មានវារៈ៦ ព្រោះនហេតុប្បច្ច័យ។
ឯបញ្ហាវារៈក្នុងកុសលត្តិកៈ យ៉ាងណា បណ្ឌិតគប្បីឲ្យពិស្តារ យ៉ាងនោះចុះ។
ចប់ សង្កិលិដ្ឋត្តិកហេតុទុកៈ។
វិតក្កត្តិកហេតុទុកៈ
[៨១៦] ហេតុធម៌ប្រកបដោយវិតក្កៈ និងប្រកបដោយវិចារៈ អាស្រ័យនូវហេតុធម៌ប្រកបដោយវិតក្កៈ និងប្រកបដោយវិចារៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ ហេតុធម៌មិនមានវិតក្កៈ មានត្រឹមតែវិចារៈ អាស្រ័យនូវហេតុធម៌ មិនមានវិតក្កៈ មានត្រឹមតែវិចារៈ ទើបកើតឡើង
ID: 637832031075832737
ទៅកាន់ទំព័រ៖