ព្រះត្រៃបិដក ភាគ ១០៦

ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ហេតុ​ធម៌ មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ អាស្រ័យ​នូវ​ហេតុ​ធម៌​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៨១៧] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៣។
 [៨១៨] ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នបុ​រេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នប​ច្ឆា​ជាត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នអា​សេវន​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នវិ​បា​កប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ មាន​វារៈ៣។
សហជាត​វារៈ​ក្តី សម្បយុត្ត​វារៈ​ក្តី បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ យ៉ាងនេះ​ចុះ។
 [៨១៩] ហេតុ​ធម៌ ប្រកបដោយ​វិតក្កៈ និង​ប្រកបដោយ​វិចារៈ ជា​បច្ច័យ​នៃ​ហេតុ​ធម៌ ប្រកបដោយ​វិតក្កៈ និង​ប្រកបដោយ​វិចារៈ ដោយហេតុ​ប្ប​ច្ច័​យ។ ហេតុ​ធម៌ មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ ជា​បច្ច័យ​នៃ​ហេតុ​ធម៌​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ ដោយហេតុ​ប្ប​ច្ច័​យ ។ ហេតុ​ធម៌​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ ជា​បច្ច័យ​នៃ​ហេតុ​ធម៌​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ ដោយហេតុ​ប្ប​ច្ច័​យ។
 [៨២០] ហេតុ​ធម៌ ប្រកបដោយ​វិតក្កៈ និង​ប្រកបដោយ​វិចារៈ ជា​បច្ច័យ​នៃ​ហេតុ​ធម៌ ប្រកបដោយ​វិតក្កៈ និង​ប្រកបដោយ​វិចារៈ ដោយ​អារម្មណ​ប្ប​ច្ច័​យ ហេតុ​ធម៌ ប្រកបដោយ​វិតក្កៈ និង​ប្រកបដោយ​វិចារៈ
ថយ | ទំព័រទី ២២៣ | បន្ទាប់
ID: 637832031419825204
ទៅកាន់ទំព័រ៖