ព្រះត្រៃបិដក ភាគ ១០៦
[៨២២] ហេតុធម៌ប្រកបដោយវិតក្កៈ និងប្រកបដោយវិចារៈ ជាបច្ច័យនៃហេតុធម៌ ប្រកបដោយវិតក្កៈ និងប្រកបដោយវិចារៈ ដោយអនន្តរប្បច្ច័យ មានវារៈ៣។ ហេតុធម៌មិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃហេតុធម៌ មិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយអនន្តរប្បច្ច័យ មានវារៈ៣។ ហេតុធម៌មិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃហេតុធម៌មិនមានវិតក្កៈ មិនមានវិចារៈ ដោយអនន្តរប្បច្ច័យ មានវារៈ៣។
[៨២៣] ហេតុធម៌ប្រកបដោយវិតក្កៈ និងប្រកបដោយវិចារៈ ជាបច្ច័យនៃហេតុធម៌ ប្រកបដោយវិតក្កៈ និងប្រកបដោយវិចារៈ ដោយឧបនិស្សយប្បច្ច័យ មានវារៈ៩។
[៨២៤] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ៦ ក្នុងអធិបតិប្បច្ច័យ មានវារៈ៥ ក្នុងអនន្តរប្បច្ច័យ មានវារៈ៩ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៩ ក្នុងសហជាតប្បច្ច័យ មានវារៈ៣ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៣ ក្នុងនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងអាសេវនប្បច្ច័យ មានវារៈ៥ ក្នុងវិបាកប្បច្ច័យ មានវារៈ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ៣។
[៨២៥] ក្នុងនហេតុប្បច្ច័យ មានវារៈ៩ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៩។
[៨២៦] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ។
ID: 637832031973204452
ទៅកាន់ទំព័រ៖