ព្រះត្រៃបិដក ភាគ ១០៦
[៨២៧] ក្នុងអារម្មណប្បច្ច័យ មានវារៈ៦ ព្រោះនហេតុប្បច្ច័យ។
ឯបញ្ហាវារៈក្នុងកុសលត្តិកៈ យ៉ាងណា (វិតក្កត្តិកហេតុទុកៈ) បណ្ឌិតគប្បីឲ្យពិស្តារយ៉ានោះចុះ។
[៨២៨] នហេតុធម៌ប្រកបដោយវិតក្កៈ និងប្រកបដោយវិចារៈ អាស្រ័យនូវនហេតុធម៌ប្រកបដោយវិតក្កៈ និងប្រកបដោយវិចារៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ១ នហេតុធម៌មិនមានវិតក្កៈ មានត្រឹមតែវិចារៈ អាស្រ័យនូវនហេតុធម៌ ប្រកបដោយវិតក្កៈ និងប្រកបដោយវិចារៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ២ នហេតុធម៌មិនមានវិតក្កៈ មិនមានវិចារៈ អាស្រ័យនូវនហេតុធម៌ ប្រកបដោយវិតក្កៈ និងប្រកបដោយវិចារៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣ នហេតុធម៌ ប្រកបដោយវិតក្កៈ និងប្រកបដោយវិចារៈក្តី នហេតុធម៌ មិនមានវិតក្កៈ មិនមានវិចារៈក្តី អាស្រ័យនូវនហេតុធម៌ ប្រកបដោយវិតក្កៈ និងប្រកបដោយវិចារៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៤ នហេតុធម៌ មិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី នហេតុធម៌មិនមានវិតក្កៈ មិនមានវិចារៈក្តី អាស្រ័យនូវនហេតុធម៌ ប្រកបដោយវិតក្កៈ និងប្រកបដោយវិចារៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៥ នហេតុធម៌ ប្រកបដោយវិតក្កៈ និងប្រកបដោយវិចារៈក្តី នហេតុធម៌មិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី អាស្រ័យនូវនហេតុធម៌ ប្រកបដោយវិតក្កៈ និងប្រកបដោយវិចារៈ ទើបកើតឡើង
ID: 637832032214026873
ទៅកាន់ទំព័រ៖