ព្រះត្រៃបិដក ភាគ ១០៦
នហេតុធម៌មិនមានវិតក្កៈ មានត្រឹមតែវិចារៈ អាស្រ័យនូវនហេតុធម៌ប្រកបដោយវិតក្កៈ និងប្រកបដោយវិចារៈផង នូវនហេតុធម៌មិនមានវិតក្កៈ មិនមានវិចារៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ២ នហេតុធម៌មិនមានវិតក្កៈ មិនមានវិចារៈ អាស្រ័យនូវនហេតុធម៌ប្រកបដោយវិតក្កៈ និងប្រកបដោយវិចារៈផង នូវនហេតុធម៌មិនមានវិតក្កៈ មិនមានវិចារៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣ នហេតុធម៌ប្រកបដោយវិតក្កៈ និងប្រកបដោយវិចារៈក្តី នហេតុធម៌មិនមានវិតក្កៈ មិនមានវិចារៈក្តី អាស្រ័យនូវនហេតុធម៌ ប្រកបដោយវិតក្កៈ និងប្រកបដោយវិចារៈផង នូវនហេតុធម៌មិនមានវិតក្កៈ មិនមានវិចារៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៤ នហេតុធម៌មិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី នហេតុធម៌មិនមានវិតក្កៈ មិនមានវិចារៈក្តី អាស្រ័យនូវនហេតុធម៌ ប្រកបដោយវិតក្កៈ និងប្រកបដោយវិចារៈផង នូវនហេតុធម៌មិនមានវិតក្កៈ មិនមានវិចារៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៥ នហេតុធម៌ប្រកបដោយវិតក្កៈ និងប្រកបដោយវិចារៈក្តី នហេតុធម៌មិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី អាស្រ័យនូវនហេតុធម៌ ប្រកបដោយវិតក្កៈ និងប្រកបដោយវិចារៈផង នូវនហេតុធម៌មិនមានវិតក្កៈ មិនមានវិចារៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ
ID: 637832032802851358
ទៅកាន់ទំព័រ៖