ព្រះត្រៃបិដក ភាគ ១០៦
នហេតុធម៌ប្រកបដោយវិតក្កៈ និងប្រកបដោយវិចារៈ អាស្រ័យនូវនហេតុធម៌ប្រកបដោយវិតក្កៈ និងប្រកបដោយវិចារៈផង នូវនហេតុធម៌ មិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ មានវារៈ១។ នហេតុធម៌ប្រកបដោយវិតក្កៈ និងប្រកបដោយវិចារៈ អាស្រ័យនូវនហេតុធម៌ប្រកបដោយវិតក្កៈ និងប្រកបដោយវិចារៈផង នូវនហេតុធម៌មិនមានវិតក្កៈ មានត្រឹមតែវិចារៈផង នូវនហេតុធម៌មិនមានវិតក្កៈ មិនមានវិចារៈផង ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ មានវារៈ១។
[៨៣០] ក្នុងហេតុប្បច្ច័យ មានវារៈ៣៧ ក្នុងអារម្មណប្បច្ច័យ មានវារៈ២១ ក្នុងអធិបតិប្បច្ច័យ មានវារៈ២៣ ក្នុងអនន្តរប្បច្ច័យ មានវារៈ២១ ក្នុងសហជាតប្បច្ច័យ មានវារៈ៣៧ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ២៨ ក្នុងនិស្សយប្បច្ច័យ មានវារៈ៣៧ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ២១ ក្នុងបុរេជាតប្បច្ច័យ មានវារៈ១១ ក្នុងអាសេវនប្បច្ច័យ មានវារៈ១១ ក្នុងកម្មប្បច្ច័យ មានវារៈ៣៧ ក្នុងវិបាកប្បច្ច័យ អាហារប្បច្ច័យ ឥន្រ្ទិយប្បច្ច័យ ឈានប្បច្ច័យ និងមគ្គប្បច្ច័យ មានវារៈ៣៧ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ២១ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ៣៧ ក្នុងអវិគតប្បច្ច័យ មានវារៈ៣៧។
[៨៣១] ក្នុងនហេតុប្បច្ច័យ មានវារៈ៣៣ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៧។
ID: 637832033781696721
ទៅកាន់ទំព័រ៖