ព្រះត្រៃបិដក ភាគ ១០៦
នហេតុធម៌មិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃនហេតុធម៌មិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយអារម្មណប្បច្ច័យ មានវារៈ៥។ នហេតុធម៌មិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី នហេតុធម៌មិនមានវិតក្កៈ មិនមានវិចារៈក្តី ជាបច្ច័យនៃនហេតុធម៌ ប្រកបដោយវិតក្តៈ និងប្រកបដោយវិចារៈ ដោយអារម្មណប្បច្ច័យ នហេតុធម៌មិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី នហេតុធម៌មិនមានវិតក្កៈ មិនមានវិចារៈក្តី ជាបច្ច័យនៃនហេតុធម៌មិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយអារម្មណប្បច្ច័យ នហេតុធម៌មិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី នហេតុធម៌មិនមានវិតក្កៈ មិនមានវិចារៈក្តី ជាបច្ច័យនៃនហេតុធម៌មិនមានវិតក្កៈ មិនមានវិចារៈ ដោយអារម្មណប្បច្ច័យ មានវារៈ៤។ នហេតុធម៌ប្រកបដោយវិតក្កៈ និងប្រកបដោយវិចារៈក្តី នហេតុធម៌មិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ជាបច្ច័យនៃនហេតុធម៌ប្រកបដោយវិតក្កៈ និងប្រកបដោយវិចារៈ ដោយអារម្មណប្បច្ច័យ នហេតុធម៌ប្រកបដោយវិតក្កៈ និងប្រកបដោយវិចារៈក្តី នហេតុធម៌មិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ជាបច្ច័យនៃនហេតុធម៌មិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយអារម្មណប្បច្ច័យ នហេតុធម៌ ប្រកបដោយវិតក្កៈ និងប្រកបដោយវិចារៈក្តី នហេតុធម៌ មិនមានវិតក្កៈ មានត្រឹមតែវិចារៈក្តី ជាបច្ច័យនៃនហេតុធម៌មិនមានវិតក្កៈ មិនមានវិចារៈ ដោយអារម្មណប្បច្ច័យ មានវារៈ៤។
ID: 637832034230115776
ទៅកាន់ទំព័រ៖