ព្រះត្រៃបិដក ភាគ ១០៦
[៨៣៥] នហេតុធម៌ ប្រកបដោយវិតក្កៈ និងប្រកបដោយវិចារៈ ជាបច្ច័យនៃនហេតុធម៌ប្រកបដោយវិតក្កៈ និងប្រកបដោយវិចារៈ ដោយអធិបតិប្បច្ច័យ មានវារៈ៧។ នហេតុធម៌មិនមានវិតក្កៈ មានត្រឹមតែវិចារៈ ជាបច្ច័យនៃនហេតុធម៌មិនមានវិតក្កៈ មានត្រឹមតែវិចារៈ ដោយអធិបតិប្បច្ច័យ មានវារៈ៥។ នហេតុធម៌មិនមានវិតក្កៈ មិនមានវិចារៈ ជាបច្ច័យនៃនហេតុធម៌មិនមានវិតក្កៈ មិនមានវិចារៈ ដោយអធិបតិប្បច្ច័យ មានវារៈ៥។
[៨៣៦] នហេតុធម៌ប្រកបដោយវិតក្កៈ និងប្រកបដោយវិចារៈ ជាបច្ច័យនៃនហេតុធម៌ប្រកបដោយវិតក្កៈ និងប្រកបដោយវិចារៈ ដោយអនន្តរប្បច្ច័យ ជាបច្ច័យ ដោយសមនន្តរប្បច្ច័យ។
[៨៣៧] នហេតុធម៌ប្រកបដោយវិតក្កៈ និងប្រកបដោយវិចារៈ ជាបច្ច័យនៃនហេតុធម៌ប្រកបដោយវិតក្កៈ និងប្រកបដោយវិចារៈ ដោយឧបនិស្សយប្បច្ច័យ។
[៨៣៨] ក្នុងអារម្មណប្បច្ច័យ មានវារៈ២១ ក្នុងអធិបតិប្បច្ច័យ មានវារៈ២៣ ក្នុងអនន្តរប្បច្ច័យ មានវារៈ២៥ ក្នុងសមនន្តរប្បច្ច័យ មានវារៈ២៥ ក្នុងសហជាតប្បច្ច័យ មានវារៈ៣០ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ២៨ ក្នុងនិស្សយប្បច្ច័យ មានវារៈ៣០ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ២៥ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៥
ID: 637832034525532321
ទៅកាន់ទំព័រ៖