ព្រះត្រៃបិដក ភាគ ១០៦

ក្នុង​បច្ឆា​ជាត​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អា​សេវន​ប្ប​ច្ច័​យ មាន​វារៈ២១ ក្នុង​កម្ម​ប្ប​ច្ច័​យ មាន​វារៈ១១ ក្នុង​វិបាក​ប្ប​ច្ច័​យ មាន​វារៈ២១ ក្នុង​អាហារ​ប្ប​ច្ច័​យ មាន​វារៈ១១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៣០។
 [៨៣៩] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣៥ ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣៥ ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៣៥។
 [៨៤០] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ២១ ព្រោះ​អារម្មណ​ប្ប​ច្ច័​យ។
 [៨៤១] ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ២១ ព្រោះ​នហេតុ​ប្ប​ច្ច័​យ។
ឯបញ្ហា​វារៈ​ក្នុង​កុសល​ត្តិ​កៈ យ៉ាងណា (វិតក្ក​ត្តិ​កហេតុ​ទុ​កៈ) បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ យ៉ាងនោះ​ផង​ចុះ។

ចប់ វិតក្ក​ត្តិ​កហេតុ​ទុ​កៈ។


បីតិ​ត្តិ​កហេតុ​ទុ​កៈ


 [៨៤២] ហេតុ​ធម៌​ប្រកបដោយ​បីតិ អាស្រ័យ​នូវ​ហេតុ​ធម៌ ប្រកបដោយ​បីតិ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ហេតុ​ធម៌ ប្រកបដោយ​សុខ អាស្រ័យ​នូវ​ហេតុ​ធម៌ ប្រកបដោយ​សុខ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ហេតុ​ធម៌ ប្រកបដោយ​ឧបេក្ខា អាស្រ័យ​នូវ​ហេតុ​ធម៌ ប្រកបដោយ​ឧបេក្ខា ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១។ ហេតុ​ធម៌ ប្រកបដោយ​បីតិ អាស្រ័យ​នូវ​ហេតុ​ធម៌ ប្រកបដោយ​បីតិ​ផង នូវ​ហេតុ​ធម៌ ប្រកបដោយ​សុខ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
ថយ | ទំព័រទី ២៣៧ | បន្ទាប់
ID: 637832034894567556
ទៅកាន់ទំព័រ៖