ព្រះត្រៃបិដក ភាគ ១០៦
[៨៤៣] ក្នុងហេតុប្បច្ច័យ មានវារៈ១០ ក្នុងអារម្មណប្បច្ច័យ មានវារៈ១០ ក្នុងអវិគតប្បច្ច័យ មានវារៈ១០។
[៨៤៤] ក្នុងនអធិបតិប្បច្ច័យ មានវារៈ១០ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ១០ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ១០ ក្នុងនអាសេវនប្បច្ច័យ មានវារៈ១០ ក្នុងនវិបាកប្បច្ច័យ មានវារៈ១០ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ១០។
សហជាតវារៈក្តី សម្បយុត្តវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។
[៨៤៥] ហេតុធម៌ ប្រកបដោយបីតិ ជាបច្ច័យនៃហេតុធម៌ ប្រកបដោយបីតិ ដោយហេតុប្បច្ច័យ មានវារៈ៣។ ហេតុធម៌ ប្រកបដោយសុខ ជាបច្ច័យនៃហេតុធម៌ ប្រកបដោយសុខ ដោយហេតុប្បច្ច័យ មានវារៈ៣។ ហេតុធម៌ ប្រកបដោយឧបេក្ខា ជាបច្ច័យនៃហេតុធម៌ ប្រកបដោយឧបេក្ខា ដោយហេតុប្បច្ច័យ មានវារៈ១។ ហេតុធម៌ ប្រកបដោយបីតិផង ហេតុធម៌ ប្រកបដោយសុខផង ជាបច្ច័យនៃហេតុធម៌ ប្រកបដោយបីតិ ដោយហេតុប្បច្ច័យ មានវារៈ៣។
[៨៤៦] ហេតុធម៌ ប្រកបដោយបីតិ ជាបច្ច័យនៃហេតុធម៌ ប្រកបដោយបីតិ ដោយអារម្មណប្បច្ច័យ ហេតុធម៌ ប្រកបដោយបីតិ ជាបច្ច័យនៃហេតុធម៌ ប្រកបដោយសុខ ដោយអារម្មណប្បច្ច័យ
ID: 637832035347413426
ទៅកាន់ទំព័រ៖