ព្រះត្រៃបិដក ភាគ ១០៦

អនុលោម​ក្តី បច្ច​នីយៈ​ក្តី អនុលោម​ប្ប​ច្ច​នីយៈ​ក្តី បច្ច​នី​យានុ​លោម​ក្តី នៃ​បញ្ហា​វារៈ​ក្នុង​កុសល​ត្តិ​កៈ ដែល​លោក​រាប់​ហើយ យ៉ាងណា (បទ​នេះ) បណ្ឌិត​គប្បី​រាប់​យ៉ាងនោះ​ដែរ។

បដិ​ច្ច​វារៈ


 [១០៦] អព្យាកតធម៌ ជា​ប្រយោជន៍​ដល់​គន្ថៈ​ផង មិនមែន​ជា​គន្ថៈ​ផង អាស្រ័យ​នូវ​អព្យាកតធម៌ ជា​ប្រយោជន៍​ដល់​គន្ថៈ​ផង មិនមែន​ជា​គន្ថៈ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
[១០៧] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។
ក្នុង​បច្ច័យ​ទាំងអស់ ក្នុង​សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី មាន​វារៈ​តែ១។

ចប់ គន្ថ​គន្ថ​និយ​ទុក​កុសល​ត្តិ​កៈ។


គន្ថ​គន្ថ​សម្បយុត្ត​ទុក​កុសល​ត្តិ​កៈ
បដិ​ច្ច​វារៈ


[១០៨] អកុសលធម៌​ជា​គន្ថៈ​ផង ប្រកបដោយ​គន្ថៈ​ផង អាស្រ័យ​នូវ​អកុសលធម៌​ជា​គន្ថៈ​ផង ប្រកបដោយ​គន្ថៈ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
[១០៩] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
ថយ | ទំព័រទី ២៤ | បន្ទាប់
ID: 637831550279563816
ទៅកាន់ទំព័រ៖