ព្រះត្រៃបិដក ភាគ ១០៦
នហេតុធម៌ ប្រកបដោយសុខ អាស្រ័យនូវនហេតុធម៌ ប្រកបដោយបីតិ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ នហេតុធម៌ ប្រកបដោយបីតិក្តី នហេតុធម៌ ប្រកបដោយសុខក្តី អាស្រ័យនូវនហេតុធម៌ ប្រកបដោយបីតិ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ នហេតុធម៌ ប្រកបដោយសុខ អាស្រ័យនូវនហេតុធម៌ ប្រកបដោយសុខ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ នហេតុធម៌ ប្រកបដោយបីតិ អាស្រ័យនូវនហេតុធម៌ ប្រកបដោយសុខ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ នហេតុធម៌ ប្រកបដោយបីតិក្តី នហេតុធម៌ ប្រកបដោយសុខក្តី អាស្រ័យនូវនហេតុធម៌ ប្រកបដោយសុខ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ នហេតុធម៌ ប្រកបដោយឧបេក្ខា អាស្រ័យនូវនហេតុធម៌ ប្រកបដោយឧបេក្ខា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ នហេតុធម៌ ប្រកបដោយបីតិ អាស្រ័យនូវនហេតុធម៌ ប្រកបដោយបីតិផង នូវនហេតុធម៌ ប្រកបដោយសុខផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ នហេតុធម៌ ប្រកបដោយសុខ អាស្រ័យនូវនហេតុធម៌ ប្រកបដោយបីតិផង នូវនហេតុធម៌ ប្រកបដោយសុខផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ នហេតុធម៌ ប្រកបដោយបីតិក្តី នហេតុធម៌ ប្រកបដោយសុខក្តី អាស្រ័យនូវនហេតុធម៌ ប្រកបដោយបីតិផង នូវនហេតុធម៌ ប្រកបដោយសុខផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
ID: 637832036127980173
ទៅកាន់ទំព័រ៖