ព្រះត្រៃបិដក ភាគ ១០៦
[៨៥៣] នហេតុធម៌ ប្រកបដោយបីតិ អាស្រ័យនូវនហេតុធម៌ ប្រកបដោយបីតិ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ មានវារៈ៣។ នហេតុធម៌ ប្រកបដោយសុខ អាស្រ័យនូវនហេតុធម៌ ប្រកបដោយសុខ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ មានវារៈ៣។ នហេតុធម៌ ប្រកបដោយឧបេក្ខា អាស្រ័យនូវនហេតុធម៌ ប្រកបដោយឧបេក្ខា ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ។ នហេតុធម៌ ប្រកបដោយបីតិ អាស្រ័យនូវនហេតុធម៌ ប្រកបដោយបីតិផង នូវនហេតុធម៌ ប្រកបដោយសុខផង ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ មានវារៈ៣។
[៨៥៤] ក្នុងហេតុប្បច្ច័យ មានវារៈ១០ ក្នុងអារម្មណប្បច្ច័យ មានវារៈ១០ ក្នុងអធិបតិប្បច្ច័យ មានវារៈ១០ ក្នុងអនន្តរប្បច្ច័យ មានវារៈ១០ ក្នុងអវិគតប្បច្ច័យ មានវារៈ១០។
[៨៥៥] ក្នុងនហេតុប្បច្ច័យ មានវារៈ១០ ក្នុងនអធិបតិប្បច្ច័យ មានវារៈ១០។
សហជាតវារៈក្តី សម្បយុត្តវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។
[៨៥៦] នហេតុធម៌ ប្រកបដោយបីតិ ជាបច្ច័យនៃនហេតុធម៌ ប្រកបដោយបីតិ ដោយអារម្មណប្បច្ច័យ នហេតុធម៌ ប្រកបដោយបីតិ ជាបច្ច័យនៃនហេតុធម៌
ID: 637832036431777158
ទៅកាន់ទំព័រ៖