ព្រះត្រៃបិដក ភាគ ១០៦

 [៨៦៨] ហេតុ​ធម៌​ដែល​ត្រូវ​លះ​ដោយ​ទស្សនៈ ជា​បច្ច័យ​នៃ​ហេតុ​ធម៌ ដែល​ត្រូវ​លះ​ដោយ​ទស្សនៈ ដោយ​អារម្មណ​ប្ប​ច្ច័​យ។
 [៨៦៩] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៨ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​សម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​សហជាត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អញ្ញមញ្ញ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​និស្សយ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​ឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៨ ក្នុង​អា​សេវន​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​វិបាក​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​ឥន្រ្ទិយ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​មគ្គ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៣។
 [៨៧០] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ៨ ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៨។
 [៨៧១] ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៨៧២] ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៨ ព្រោះ​នហេតុ​ប្ប​ច្ច័​យ។
បញ្ហា​វារៈ​ក្នុង​កុសល​ត្តិ​កៈ យ៉ាងណា (ទស្សន​ត្តិ​កហេតុ​ទុ​កៈ) បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ យ៉ាងនោះ​ចុះ។
 [៨៧៣] នហេតុ​ធម៌ ដែល​ត្រូវ​លះ​ដោយ​ទស្សនៈ អា​ស្រ័យ​នូវ​នហេតុ​ធម៌ ដែល​ត្រូវ​លះ​ដោយ​ទស្សនៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ នហេតុ​ធម៌ ដែល​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា អា​ស្រ័យ​នូវ​នហេតុ​ធម៌ ដែល​ត្រូវ​លះ​ដោយ​ទស្សនៈ
ថយ | ទំព័រទី ២៤៧ | បន្ទាប់
ID: 637832037943426386
ទៅកាន់ទំព័រ៖